សូមស្វាគមន៍សិស្សានុសិស្សដែលបានចូលរួមទស្សនាគេហទំព័រ វិទ្យល័យសមេ្តចឪយើងខ្ញុំ។យើងខ្ញុំសូមទទួលរាល់ការរិះគន់ដើម្បើស្ថាបនា។លោកអ្នកអាចទំនាក់ទំនង់មកយើងខ្ញុំបាទតាមរយះអ៊ីមែល:samdachouv@gmail.comkhengsengngon@gmail.com ឬ​លេខទូរសព្ទ័: 0972241260។ សូមអរគុណ!

Monday, February 13, 2012

សកម្មភាពយុវជនកាកបាទក្រហម

សកម្មភាពយុវជនកាកបាទក្រហមបានចូលរួមពិធីបញ្ចុះបឋមសិលានៅឯមន្ទីពេទ្យពពីរ។ក្រោមអធិបតីភាពរបស់ឯឧត្តមទៀ​ បាញ់។



ចុចលើរូបមើម្បីមើលសកម្មភាព

Saturday, January 21, 2012

លក្ខណៈ​១៦​នៃ​មិត្ត​ល្អ​

លក្ខណៈ​១៦​នៃ​មិត្ត​ល្អ​
១.​ នឹក​ដល់​មិត្ត​ដែល​​បែក​គ្នា
២.​ ត្រេកអរ​នឹង​មិត្ត​មក​រក
៣.​ ចង់​តែ​ឲ​មិត្ត​មក​លេង
៤.​ ត្រេកអរ​នឹងទទួល​មិត្ត​យ៉ាង​រាក់​ទាក់
៥.​ ស្រឡាញ់​មិត្ត​របស់​មិត្ត
៦.​ ស្អប់​សត្រូវ​របស់​មិត្ត

របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​

របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​
ពាក្យ​ចាស់​លោក​ពោល​ថា "ទម្លាប់​ធំ​ជាង​ច្បាប់​" ។ ពាក្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អានុភាព​របស់​ទម្លាប់។ អ្វី​ក៏​​ដោយ​ដែល​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​ពិបាក​កែ​ណាស់។ ដូច្នេះ​មនុស្ស​គ្រប់​រូប​គួរ​ជៀស​វាង​ឲ្យ​បាន​នូវ​ទម្លាប់​អាក្រក់​ទាំង​ ឡាយ។ តែ​បើ​ទម្លាប់​អាក្រក់​ដក់​ជាប់​ក្នុង​ខ្លួន​ហើយ​គួរ​រក​វិធី​កែ​ខៃ​ឲ្យ​ ជ្រះ​​ស្រឡះ​។ ដើម្បី​នឹង​កែ​ទម្លាប់​អាក្រក់​បាន​ត្រូវៈ

១. តាំង​ចិត្ត​កែ​យ៉ាង​ពិតប្រាកដៈ ត្រូវ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា​ អ្នក​ត្រូវ​ការ​កែ​ប្រែ​ទម្លាប់​អាក្រក់​ ហើយ​ត្រូវ​ការ​ទម្លាប់​ល្អៗ​ជំនួស​វិញ។ រាល់​ពេល​ដែល​អ្នក​កែ​បាន​ នោះ​សន្ទុះ​ចិត្ត​របស់​អ្នក​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ។
២. គ្មាន​ករណី​លើក​លែងៈ ដើម្បី​កែ​ទម្លាប់​អាក្រក់​បាន​ប្រការ​សំខាន់បំផុត គឺ​ត្រូវ​គោរព​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ករណី​លែក​លែង។ កុំ​គិត​ថា "​ខុស​តែ​មួយ​មិន​អី​ទេ..." ។ ត្រូវ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ជានិច្ច។
៣.​ ស្វែង​រក​ឱកាស​អនុវត្ត​ន៍​ទម្លាប់​ល្អៈ ជំនួស​ទម្លាប់​អាក្រក់ៗ​ដោយ​ទម្លាប់​ល្អ ហើយ​អនុវត្ត​ន៍​ជា​ប្រចាំ​រហូត​ក្លាយ​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ។

សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ

សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ
១. ដៃ​ដែល​កាន់​ស្លាប​ព្រា គេ​ត្រូវ​កាន់​ផ្ងារ​បាត​ដៃ​ទំនង​ដូច​កាន់​ដង​ប៉ាកា គេ​មិន​​ផ្កាប់​ឬ​ក្តាប់​ដៃ​ទេ។
២. កិរិយា​នឹង​ដួស​ចាប់​ម្ហូប​មក​ដាក់​ក្នុង​មាត់​ គេពុំ​ដួស​ឲ្យ​ទាល់​តែ​ពេញ​ស្លាប​ព្រា​ ទាល់​តែ​ហូរ​ហៀរ​ស្រក់​ស​ស្រាក់​ប្រឡាក់​កម្រាល​តុ​នោះ​ឡើយ។
៣. នឹង​ដាក់​ម្ហូប​ចំណី​ក្នុង​មាត់​ គេ​ពុំ​ហា​មាត់​ឲ្យ​ធំ​ពេក​ទេ គេ​ពុំ​លៀន​អណ្តាត​ទទួល​អាហារ​ទេ គេ​ពុំ​ងើប​ក្បាល​ហើយ​បាន​ហា​មាត់​ទទួល​អាហារ​ទេ គឺ​កុំ​ឱន​ពេក កុំ​ងើប​ពេក ធ្មេញ​សោត​ទៀត​ក៏​មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្លាប​ព្រា​ទាល់​តែ​ឮសូរ​ឡើយ។
៤. អាហារ​គឺ​បាយ​និង​ម្ហូប​ដែល​រាប់​ថា​មួយ​មាត់​នោះ ពុំ​មែន​ញាត់​ឲ្យ​ទាល់​តែ​ពេញ​មាត់​ប៉ោង​ថ្ពាល់​ទាំង​សង​ខាង​នោះ​ឡើយ។

មនុស្ស​ត្រូវមាន​សីលធម៌​ដូច​ម្តេច​ខ្លះ?

PDF បោះពុម្ព មនុស្ស​ត្រូវមាន​សីលធម៌​ដូច​ម្តេច​ខ្លះ?
តាម​ន័យ​ទូទៅ សីលធម៌​សំគាល់​នូវ​ទ្រឹស្តី​ និង​ពាក្យ​ទូន្មាន​ទាំង​ឡាយ​ណា​ដែល​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ​ និង​ជៀស​វាង​ផ្លូវ​អាក្រក់​ សម្រាប់​ការ​រស់​នៅ។ តាម​ន័យ​ពិសេស​ សីលធម៌​សំគាល់​ការ​អប់រំ​តាម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ប្រសើរ។ ក្នុង​ការ​រស់​នៅ​សីលធម៌​មាន​ច្រើន​យ៉ាងៈ